Skip to content

បណ្ដុះនិងពង្រឹង​សង្កប្ប​កោសល្យពី​មូលដ្ឋានគ្រឹះ​នៃ​​ការ​អប់រំ​

សង្កប្ប​ អនុវត្តន៍ ផលិត​​សម្ភារសិក្សា​សម្រាប់​រៀន​និងបង្រៀន​ភាសាខ្មែរបែបទំនើបឈាន​មុខគេនៅ​កម្ពុជា​!

Sangapac.com

វ៉ិបសាយ​​នេះផ្ដល់​ភាពងាយ​ស្រួល​ដល់​សិស្ស​ និង​គ្រូសម្រាប់​រៀន និង​បង្រៀន​នៅ​កម្រិត​​​​បឋម​សិក្សា​។​ សិស្ស​រៀន​ដោយ​ខ្លួន​ ជា​មួយ​នឹង​លំហាត់​អនុវត្តន៍សម្បូរបែប​ និង មាន​ប្រតិកម្មឆ្លើយតប​មក​សិស្ស​ភ្លាមៗនៅ​ពេល​អនុវត្ត​​។

RienOnline.com

វ៉ិប​សាយ​នេះ​ផ្ដល់​ឱ្យ​សិស្ស​នៅ​ការ​​សិក្សា​ភាសាអង់គ្លេស​​ចាប់​ពី​កម្រិត​ទូទៅ​ដំបូង ដល់​កម្រិត​ខ្ពស់។ រៀន​ដោយ​ហ្វឹក​ហាត់​អនុវត្ត​លំហាត់​ដោយ​ខ្លួន​ឯង និង ធ្វើ​តេស្ដវាស់​សមត្ថភាព​ដោយ​ខ្លួន​ឯង​។ នៅ​ក្នុង​លំហាត់​អនុវត្តន៍ ដំណោះស្រាយ​ត្រូវ​បាន​សរសេរ​ពន្យល់​យ៉ាង​លម្អិត​ រាល់​ពេល​អ្នក​ជ្រើស​ចម្លើយ​មិន​ត្រឹមត្រូវ​។

Krou24.com

វ៉ិប​សាយ​នេះ​ផ្ដល់​ឱ្យ​សិស្ស​ ជា​ពិសេស​គ្រូ​បង្រៀន​ដែល​មាន​ចំណាប់​អារម្មណ៍​ចង់សិក្សា​មុខ​វិជ្ជា​ស្រាវជ្រាវ (Research methodology) និង​វិធីសាស្ត្រ​បង្រៀន​ (វិជ្ជានុក្រោម​ Bloom)។ ការ​សិក្សា​គឺមាន​៣​ផ្នែកដោយ​ការ​ទស្សនា​វីដែអូ​មេរៀន​ ធ្វើ​លំហាត់​អនុវត្តន៍ និង ធ្វើតេស្ត​វាយ​តម្លៃ​សមត្ថភាព​សិក្សា​។

ផ្នែក​រៀននិងវិភាគ

សកម្មភាព​សិក្សា​មាន​ការ​អាន​អត្ថបទ មើល​វីដេអូ និងអ្វី​ដែល​សំខាន់​គឺយើង​ផ្ដោត​សំខាន់លើ​ការអនុវត្តលំហាត់​។ ​ទម្រង់​លំហាត់​មាន​សម្បូរបែបអាច​ជួយ​ឱ្យ​អ្នក​សិក្សា​មិន​ធុញទ្រាន់​ក្នុង​ការ​អនុវត្ត។ រាល់​ប្រវត្តនៃ​ការ​អនុវត្ត​ទាំងអស់​ត្រូវ​បាន​រក្សារទុក​ប្រព័ន្ធ ដើម្បី​ឱ្យ​អ្នក​សិក្សា​អាច​ពិនិត្យ​និង​ស្វែង​យល់​បន្ថែម​ពី​បទ​ពិសោធ។ លំហាត់​នីមួយ​ៗ​នឹង​បង្ហាញ​​ចម្លើយ​និង​សេចក្ដី​ពន្យល់ភ្លាម​ ពេលចម្លើយត្រូវ​បាន​ជ្រើសរើស​មិន​ត្រឹមត្រូវ​។

ផ្នែកវាយតម្លៃ

នៅ​ក្នុង​ផ្នែក​នេះ លំហាត់ជាច្រើន​​ត្រូវ​បាន​បង្កើតទៅតាម​កម្រិត​នៃ​មេរៀន​នីមួយៗ។​ វា​​មាន​លក្ខណៈ​ជា​សំណួរ​ពហុ​ចម្លើយនិង​ត្រូវ​ជ្រើស​ចេញ​ពី​ធនាគារលំហាត់​ដោយ​ចៃដន្យ​សម្រាប់​វិញ្ញាសារ​នីមួយ​ៗ​តាម​​ចំនួន​កំណត់។ វិញ្ញាសារ​នីមួយ​មាន​កំណត់​នាទី និង​ មាន​បញ្ចេញ​លទ្ធផល​​ក្រោយ​ធ្វើ​តេស្ដ​ចប់។ លទ្ធផលតេស្ត និងប្រវត្ត​វិញ្ញាសារ​ត្រូវបាន​រក្សារទុក​ក្នុង​ប្រព័ន្ធ​ផងដែរ​សម្រាប់​ផ្ទៀងផ្ទាត់និង​រៀន​ពី​កំហុស​​​។

ប្រសិទ្ធភាព​នៃ​ការ​រៀន​

ទម្រង់​មេរៀន​ត្រូវបាន​រៀប​ចំ​យ៉ាង​លម្អិត​តាម​វិជ្ជានុក្រម​ប្លូម[Bloom Taxonomy]​។ កម្រិត​សិក្សា​មាន​ពី​កម្រិត​ទាប​ទៅ​កម្រិត​ខ្ពស់​ ដែល​អាច​ឱ្យ​សិស្ស​ជ្រើស​រើស​មេរៀន​សម្រាប់​រៀន​ត្រូវ​តាម​កម្រិត​ចំណេះដឹង​រៀងៗខ្លួន​។ ការរៀន​គឺ​ផ្ដោត​លើ​ការ​អនុវត្តលំហាត់​។ លំហាត់​អនុវត្តន៌​បានបញ្ចូល​បន្ថែម​ខ្លឹមសារ​ដែល​បង្កប់​​នូវ​ជំនាញ​សម្រាប់​សតវត្សរ៍ទី២១ និងសង្កប្ប​កោសល្យ​ដែល​អាច​បណ្ដុះ​និងពង្រឹង​​​​ការ​គិតបែប​ស៊ីជម្រៅ ​ អាច​ដោះ​ស្រាយ​បញ្ហានានាដែល​ជួប​ប្រទះ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​។

សាលាកំពុង​ប្រើប្រាស់​សេវាយើង

បណ្ឌិត ឈិញ ស៊ីថា ផ្ដល់សេវាប្រឹក្សាយោបល់ និងសេវាស្រាវជ្រាវឱ្យគ្រឹះស្ថានសិក្សា និងអង្គការជាតិ និងអន្តរជាតិ ដូចជា អង្គការ UNESCO, UNICEF, WORLD BANK, ADB, JICA និងក្រសួងអប់រំ យុវជ និងកីឡាលើប្រធានបទនៃការរៀបចំកម្មវិធីសិក្សា ការបង្រៀន និងការវាយតម្លៃលទ្ធផលសិក្សា។ នៅ​ទីនេះគាត់​មាន​តួនាទី​ជា​បណ្ណាធិការទទួលខុសត្រូវ​ រៀបចំ ផលិត និង ត្រួត​ពិនិត្យ​ខ្លឺមសារ​នៃ​កម្មវិធី​សិក្សាទាំងអស់។

ស្ថាបនិកក្រុមហ៊ុន និង បណ្ណាធិការ

​លោក ថុន ពិសិដ្ឋ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រ ឯកទេស​គណិត​វិទ្យា បរិញ្ញាបត្រជាន់ខ្ពស់​ផ្នែក​គណិតវិទ្យា និងបរិញ្ញាបត្រជាន់ខ្ពស់​ផ្នែកអប់រំ។ លោក ថុន ពិសិដ្ឋ ជាអ្នកស្រាវជ្រាវ និងជាប្រធានផ្នែកផលិតនៃ​កម្មវិធី​ “សង្កប្បថ្នាក់គណិតវិទ្យា” សម្រាប់សិស្សបឋមសិក្សាពង្រឹងចំណេះដឹងគណិតវិទ្យា និងបំណិនត្រិះរិះពិចារណា។

ស្ថាបនិកក្រុមហ៊ុន និង ប្រធានផ្នែកគ្រប់គ្រង​ទូទៅ

​លោក ខូយ ប៊ុនឡូត បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស ​និង​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអប់រំ ហើយ​ក៏​ជា​បេក្ខជន​បណ្ឌិត​នៅក្នុង​កម្ម​វិធី​​ខេមរសិក្សាផ្នែក​អប់រំ​ផងដែរ។ ​លោក​ ខូយ ប៊ុនឡូត ជាអ្នកស្រាវជ្រាវ និង ជាប្រធានផ្នែកផលិតនៃ​កម្មវិធី “សង្កប្បថ្នាក់ភាសាខ្មែរ”​​ សម្រាប់​​សិស្ស​បឋមសិក្សា​ពង្រឹងចំណេះដឹងភាសានិង​បំណិន​ត្រិះរិះពិចារណា។

ស្ថាបនិកក្រុមហ៊ុន និង ប្រធានផ្នែក​ផលិត

ចាប់​ផ្ដើម​ជា​មួយ​ពួក​យើងដើម្បី​ធ្វើទំនើបកម្ម​អប់រំសម្រាប់​សតវត្សរ៍ទី២១

សង្កប្ប​ អនុវត្តន៍ ជា​មគ្គទេសក៏​ឆ្ពោះ​ទៅរក​​ គុណភាព ប្រសិទ្ធភាព​ ​និង សុក្រឹត​ភាព​ នៃ​ការ​អប់​រំ​ដែល​ទាន់​សម័យ​កាល​ទំនើប។

Translate »