Skip to content

អំពីយើង

ចក្ខុវិស័យ

ថ្នាក់រៀនទូរនិម្មិតនៅគ្រប់​កម្រិតសិក្សាដោយការប្រើបច្ចេកវិទ្យាព័ត៌មាន។

យើងមិនអាចធ្វើឱ្យសិស្សានុសិស្សគ្រប់ៗ​គ្នា​មាន​ឱកាស​រៀន​ជា​មួយ​មហាគរុ នៅ​ក្នុង​សាលារៀន​​ដែល​​ដឹក​​នាំ​ដោយ​ឧត្តម​នាយក​នោះទេ ប៉ុន្តែ យើងអាចធ្វើឱ្យសិស្សានុសិស្សមានឯកសារសម្រាប់រៀនត្រឹមត្រូវ ទំនើប និងសម្បូរបែបតាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។

បេសកកម្ម

• អភិវឌ្ឍធនធានសិក្សា
• បណ្ដុះបណ្ដាលគ្រូបង្រៀនលើកម្មវិធីសិក្សា ការបង្រៀន និងការវាយតម្លៃ
• ស្រាវជ្រាវគរុកោសល្យលើប្រធានបទកម្មវិធីសិក្សា ការបង្រៀន និងការវាយតម្លៃ

រៀនដោយខ្លួន​ឯង

សិស្ស​អាច​រៀន​ដោយ​ខ្លួន​ឯង​តាម​រយៈ​ទូរសព្ទដៃ ថេប្លេត អាយផេដ ឬកុំព្យូទ័រ​ ដោយ​ងាយៗនិង​ត្រូវ​ការការ​ណែនាំតិច​តួច​នៅ​ពេល​ដំបូង​ប៉ុណ្ណោះ។ សិស្សនឹង​ធ្វើ​កិច្ច​ការ​ដែល​គ្រូ​ដាក់​ឱ្យ​តាម​កម្មវិធីនេះ។

រៀន​ក្នុង​បន្ទប់កុំព្យូទ័រ

ការសិក្សា​នៅ​ក្នុង​បន្ទប់​កុំព្យូទ័រដូច​គ្នា​នឹង​រៀន​ដោយ​ខ្លួន​ឯង​ដែរ តែ​នៅទីនោះ​សិស្ស​ត្រូវ​ធ្វើ​កិច្ច​តាម​គ្រូជា​អ្នក​កំណត់ទៅតាម​មេរៀន​និង​តេស្ត។ សិស្ស​ឆ្លាតវៃ​នឹង​ជួយណែនាំសិស្ស​ផ្សេងទៀតដែល​មាន​បញ្ហា​។

រៀន​ជាមួយ​គ្រូតាមទូរទស្សន៍ឆ្លាតវៃ

​គ្រូ​ត្រូវ​ប្រើ​ឧបករណ៍បញ្ចាំង(LCD Projector) ឬទូរទស្សន៍ឆ្លាតវៃសម្រាប់​បង្រៀន​សិស្ស​។ គ្រូ​បង្ហាញ​សកម្មភាព​សិក្សា​ ពន្យល់​ ឱ្យ​សិស្ស​ហ្វឹកហាត់​ថាតាម និង​ធ្វើ​ការងារជាក្រុម ដើម្បី​ឆ្លើយ​សំណួរ​ក្នុង​សកម្មភាព​រៀននីមួយៗ​។

Piseth Thon

General Manager

Bunlot Khoy

Production Manager

Translate »